បន្ទាប់ពី Apple បញ្ចេញស្មាតហ្វូនចុងក្រោយ iPhone របស់ខ្លួន ពេលនេះលេចឮដំណឹងមកថា ព្រឹត្តិការណ៍ Unpacked Event ដែលគេរំពឹងថានឹងមានការប្រកាសចេញ ស្មាតហ្វូនកំពូល Galaxy S24 Series នឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ នេះបើយោងទៅតាមប្រភព Ice Universe ដែលជាប្រភពសំខាន់មួយតែង តាមដានដំណឹងពី Samsung រៀងមក។
បន្ថែមពី Samsung និងក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm នឹងមានការប្រកាសចេញបន្ទះឈីបជំនាន់ថ្មីរបស់ខ្លួន ដែលផលិតមកតម្រូវនឹង ត្រកូល Galaxy S24 តែម្ដង។
ក្រៅពីទូរសព្ទកំពូល មានដំណឹងពិសេសទៀតថា Samsung នឹងបញ្ចេញ ចិញ្ចៀនអេឡិចត្រូនិច ឬអាចមានឈ្មោះថា Galaxy Smart Ring ដែលសម្រាប់តាមដានសុខភាពអ្នកប្រើប្រាស់។ Smart Ring ត្រូវបានគេរាយការណ៍ថា នឹងតាមដានសុខភាពអ្នកប្រើជាក់លាក់ ជាងឧបករណ៍ដទៃទៀត ដែលត្រូវបានផលិតដោយ Samsung ថែមទៀតផង៕